ពេលផ្តើមស្នេហ៍ដំបូង អូនថាច្បាស់លាស់ជាមួយនឹងបងតែពេលនេះម្ដេចក៏ស្នេហ៍ស្នង ក្បត់ពាក្យសម្តីហ៊ានប្រើពាក្យសុំបែកប្រៀបធៀបរូបបងនឹងប្រុសដទៃអះអាងបងគ្មានចំណុចអ្វីល្អដូចគេឡើយ ថ្ងៃដែលយើងបែកគ្នាគឺជាថ្ងៃបងឈឺបំផុតប្រៀបដូចទៀនរលត់ អាប់រស្មីស្រលាញ់គ្នាសុខៗ ចុងក្រោយអូនដាច់ចិត្តដោះដៃលត់ជង្គង់ដល់ដី ទឹកភ្នែកស្រក់ចុះ អូនកុំទៅបានទេ មាសមេបងកំពុងឈឺចាប់បើអូនទៅបងនឹងស្លាប់នៅមុខអូនឃើញទេទឹកភ្នែកវាស្រក់ហូរព្រោះស្រលាញ់ស្ងួនម្ដេចក៏អូនដាច់ចិត្តចោលបង ឯណាពាក្យផ្អែមល្ហែម ដែលយើងធ្លាប់និយាយរកគ្នាហេតុអ្វីពុំងារអូនចែកផ្លូវដើរសល់ត្រឹមការចងចាំ ឲ្យបងទទួលយកម្នាក់ឯងឲ្យបងចំបែងវង្វេងផ្លូវស្នេហ៍ហា ហា ហា…. ថ្ងៃដែលយើងបែកគ្នាគឺជាថ្ងៃបងឈឺបំផុតប្រៀបដូចទៀនរលត់…
Tag: