ទៅលេងបុណ្យភ្ជុំ Lyrics – ស៊ីន ស៊ីសាមុត & ប៉ែន រ៉ន

បទចម្រៀង “ទៅលេងបុណ្យភ្ជុំ” បានគូរឡើងនូវរូបភាពភ្លឺថ្លាអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ចាប់តាំងពីការរៀបចំបញ្ជាប្រគុំ ការទៅវត្ត រហូតដល់ការសប្បាយរីករាយក្នុងការប្រកួតប្រជែងប្រពៃណី ទាំងអស់នេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈទំនុកច្រៀងដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងភាពរស់រវើក។

ទៅលេងបុណ្យភ្ជុំ lyrics

“ស” ថ្ងៃរះព្រាងៗ ច្រៀងដាក់ ធម្មជាតិ
អូនទូលកណ្តៀត មានបាយមាននំ
ថ្ងៃរះព្រាងៗ ច្រៀងដាក់ ធម្មជាតិ
អូនទូលកណ្តៀត មានបាយមាននំ
មានទៀនមានធូប ទៅលេងបុណ្យភ្ជុំ
មានទាំងចេកទុំ ទៅថ្វាយអ្នកតា
“រួម” ឡាៗៗ.. ឡាៗៗៗ..
ឡាៗៗៗ.. ឡាៗៗៗ.

“ប” បងមានអន្សម នំគមប្រឹងរែក
មានឆ្នាំងមានវែក មានទាំងបាច់ផ្កា
បងមានអន្សម នំគមប្រឹងរែក
មានឆ្នាំងមានវែក មានទាំងបាច់ផ្កា
ឱ!ទងវងអឺយ! អូនទៅវត្តណា?
បងសូមផ្ញើផ្កា ទៅថ្វាយព្រះផង
“រួម” ឡាៗៗ.. ឡាៗៗៗ..
ឡាៗៗៗ.. ឡាៗៗៗ.

“ប” រដូវបុណ្យភ្ជុំ ក្រមុំប្រកាន់
មេម៉ាយចិត្តទន់ ព្រោះនឹកឃើញប្តី
រដូវបុណ្យភ្ជុំ ក្រមុំប្រកាន់
មេម៉ាយចិត្តទន់ ព្រោះនឹកឃើញប្តី

“ស” ប្តីខ្ញុំមិននឹក ឲ្យខ្ញុំនឹកអ្វី?

“រួម” ជុំប្រុសជុំស្រី ដោយចិត្តជ្រះថ្លា

ឡាៗៗ.. ឡាៗៗៗ..
ឡាៗៗៗ.. ឡាៗៗៗ..

ទៅលេងបុណ្យភ្ជុំ lyrics

“ស” ប្រុសនេះកំលោះ ឬមួយពោះម៉ាយ
ខ្លួនឯងមិនថ្វាយ ចង់មកផ្តាំផង
ប្រុសនេះកំលោះ ឬមួយពោះម៉ាយ
ខ្លួនឯងមិនថ្វាយ ចង់មកផ្ដាំផង
ផ្កាបងផ្កាកាច់ ផ្កាអូនខំក្រង
ថ្វាយព្រះ អូនផ្សង សុំសុខសិរី

“រួម” ឡាៗៗ.. ឡាៗៗៗ..
ឡាៗៗៗ.. ឡាៗៗៗ.
“ប” រដូវបុណ្យភ្ជុំ ក្រមុំប្រកាន់
មេម៉ាយចិត្តទន់ ព្រោះនឹកឃើញប្តី
រដូវបុណ្យភ្ជុំ ក្រមុំប្រកាន់
មេម៉ាយចិត្តទន់ ព្រោះនឹកឃើញប្តី

“ស” ប្តីខ្ញុំមិននឹក ឲ្យខ្ញុំនឹកអ្វី?

“រួម” ជុំប្រុសជុំស្រី ដោយចិត្តជ្រះថ្លា
ឡាៗៗ.. ឡាៗៗៗ..
ឡាៗៗៗ.. ឡាៗៗៗ.

Video ទៅលេងបុណ្យភ្ជុំ

Share your love

Leave a Reply

Your email address will not be published. Required fields are marked *