កុំច្រឡំ – GMENGZ – បងទើបតែពេញកម្លោះ

ហា…អើងៗៗ អើយ…
បងទើបតែពេញកម្លោះ
នាងអើយអូនទើបតែពេញវ័យ
ស្លៀកខោរចូលចិត្តសន្លុះ 
ត្រចៀកបងចោះតែមិនមែនស្រី

ទៅណាក៏គេថាសង្ហា
ម្តេចអូនចោទថាបងនេះភេទទី៣
 សូមអូនទុកចិត្តបងចុះ 
ព្រោះអីបងស្មោះតាំងពីថ្នាក់មត្តេយ្យ

តើអូនកូនចៅអ្នកណា?
បងសួរជីវ៉ាចង់ចូលចែចូវ
ចង់សួរថ្លៃបណ្តាការ សួរថ្លៃទឹកដោះ
អូនប៉ុន្មានពៅ?

ថ្លៃពេកបងមិនសូវហ៊ាន
សុំម៉ាក់អូន Dicount បន្តិចទៅ
ឆ្នាំនជបងមិនទាន់មាន លុយរៀងក្តៀនៗ
ហុងស៊ុយមិនទាន់ត្រូវ ហូៗៗអូៗអូយ

ឱ្យបងសូមកាន់ដៃស្រីរាំផង
ជួបអូនចូលឆ្នាំថ្មីរាំស្គដៃដូចជាទំនង
ឃើញមុខអូនដូចមាននិស្ស័យ
ឱ្យបងជាប់ដួងចៃជាប់ក្នុងបេះដូង

ពេលយប់ក៏ស្រមើស្រម័យ
ឃើញតែមុខថ្លៃតាំងពីថ្ងៃដំបូង
ហូៗៗអូៗអូយ

កុំច្រឡំ lyrics – GMENGZ

បងៗខំស្កាត់មកតាំងពីទីក្រុង
បានជួបមាសមុំឱ្យបងលង់ផ្ទាល់ៗ
ស្គាល់អូនភ្លាមធ្វើឱ្យចិត្តបងហ៊ាន
ឱ្យបងក្លាយជាព្រានចង់យកដៃប៉ះថ្ពាល់

បងឃើញអូនដើរតែម្នាក់ឯង
បងសុំទៅជិតចង់សុំអូនស្គាល់
គ្រាន់តែបានចូលគៀកអូនភ្លាម
ដូចជារៀងអៀនៗបេះដូងបងញ័រ ហូៗៗអូៗអូយ

នារីសាច់សមដ្តខៃ
រាំសមណាស់ថ្លៃហូៗៗអូៗអូយ
ឃើញអូនស្លៀកសំពត់ខ្លី
ពិតជាអេមណាស់ស្រី ចង់ចាប់ធ្វើម៉ូយ

បើនាងបានបងធ្វើប្តី
ដឹងតែឡើងរាសី មិនចាំបាច់កាត់ស៊យ
ព្រោះបងមានទេចិត្តភក្តី
ចំពោះរូបស្រីគ្មានថ្ងៃដកថយ ហូៗៗអូៗអូយ

ក្រមុំភូមិនេះស្អាតម្ល៉េះណ!
ឃើញអូនសាច់រៀងសសក់ត្រឹមកល្អម្ល៉េះនាង
ឈាងមកពីរាជធានីគេស្គាល់បងថា ជាអ្នកសម្រៀង
ចង់អូនធ្វើជាគូសុំចូលរោងការមុនចូលខែភ្លៀង ហូៗៗអូៗអូយ

Share your love

Leave a Reply

Your email address will not be published. Required fields are marked *