ស្រមោច – អនុស្សាវរីយ៌

ក្រៗដូចយើង ដូចភ្លើងដែលគួរងើក
សម្តីមោឃៗមើកៗ មួយលើកពីរលើកក៏ចាញ់រហូត
ប្រៀបធៀបឋានៈ គេអ្នកមានតែម មានកូដ
គេមានឡានដូរគ្រប់ម៉ូត បងលោតមិនដល់គេទេ

គេអាងមានលុយ ដាក់នុយសន្ទូចអ្នកក្រុង
អូនជឿពាក្យគេឡើងស្លុង គេផ្អែម អូនញ៉ង់
រត់ចោលអ្នកស្រែ ប្រហែលជាអូន់ មានក្តីសុខហើយមែនទេ?
បេះដូងបងនៅសល់តែ ក្ដីស្នេហ៍រលេសរលួយ

ទាចង់ឡើងទ្រើង សុខៗយកភ្លើងបៀតក្លៀក
ពេលក្តៅរលាក ទើបងាកមករកបងជួយ
គេមានស្រីច្រើន ស្រីច្រើនមិនមែនអូនមួយ
ប្តីអូនឱ្យទុក្ខ ឱ្យព្រួយ បងគ្មានសិទ្ធជួយរំលែក

អូនដាំដើមអី គង់តែបានផ្លែនឹងហើយ
បើអូនដាំដើមកន្តើយ កុំសង្ឃឹមឡើយបានផ្លែត្របែក
អូនធ្វើបាបបង ថ្ងៃនះអូនរងទឹកភ្នែក
ស្រមោចចូលចិត្តស្ករពេក គង់ដេកងាប់ក្នុងពាងស្ករ…

ស្រមោច lyrics

ពត៌មាន បទ ស្រមោច

ស្រមោច – អនុស្សាវរីយ៌

ដឹកនាំសម្តែង: Phea ice
និពន្ធទំនុកច្រៀង និង Melody  : សុន រដ្ឋា
និពន្ធបទភ្លេង: ទីណូ ( ទូ )
ថតដោយ: Makara Cool
កាត់តរូបភាព: Phea ice
ច្រៀងដោយ :  អនុស្សាវរីយ៌
#SundayProduction#Anusavory#sramoch

Share your love

Leave a Reply

Your email address will not be published. Required fields are marked *